ឯកឧត្តមហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានទូលថ្វាយជំរាបដល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិ បតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ថា លោកគ្រូ ឡុង សារិន គឺជាសាស្ត្រាចារ្យចូលនិវត្តន៍ម្នាក់ ដែលកំពុងបង្រៀននៅតាមសាលាឯកជន និងបានថតវីដេអូសម្រាប់ក្រុមហ៊ុន E-Scho ol Cambodia ហើយ វីដេអូដែលបង្រៀនដោយលោកគ្រូ ឡុង សារិន មិនបានឆ្លងកាត់ការពិនិត្យរបស់ក្រសួងអប់រំឡើយ ជាហេតុបង្កើតឱ្យមានអធិករណ៍។

រដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងអប់រំ សូមសម្ដែងនូវការសោកស្ដាយចំពោះខ្លឹមសារមួយផ្នែកនៃវីដេអូបង្រៀនដោយលោកគ្រូ ឡុង សារិន ដែលចំណុចមួយចំនួននៃការបកស្រាយរបស់គាត់ អាចជះឥទ្ធិពលដល់ ផ្នត់គំ និតយុវជនគ្រប់ជំនាន់ និងពុទ្ធបរិស័ទទូទៅ ចំពោះការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ 

ជាដំណោះស្រាយ ក្រសួងអប់រំនឹងលុបវីដេអូនេះចេញ ហើយនឹងកែតម្រូវវីដេអូបង្រៀននៅក្នុងមេរៀ ននេះឡើងវិញ ដោយអះអាងថា នៅថ្ងៃខាងមុខ ក្រសួងនឹងខិតខំពិនិត្យពិច័យ នូវរាល់ខ្លឹមសា រនៃកា របង្រៀនបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍នៃការសិក្សារបស់សិស្សានុសិស្សកម្ពុជា។បន្ថែមលើនេះ ឯកឧត្តម ហង់ជួន ណារ៉ុន បានសូមខមាទោសទៅដល់ សម្ដេចព្រះសង្ឃរាជទាំងពីរព្រះអង្គ ព្រះសង្ឃ និងពុទ្ធបរិស័ទជាសាធារណៈ និងបានស្នើសូមឱ្យសម្ដេចព្រះសង្ឃរាជទាំងទ្វេ មេត្តាខន្តីអភ័យទោសចំពោះកំហុសឆ្គង និងសូមអធ្យាស្រ័យដល់លោកគ្រូ ឡុង សារិន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ